ចាប់ពីថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2019 តទៅ ច្បាប់នឹងតម្រូវឲ្យផ្ទះសម្រាប់ជួលទាំងអស់ត្រូវបំពាក់បន្ទះទប់កម្តៅនៅលើពិដាន និងក្រោមកម្រាល ។

ម្ចាស់ផ្ទះដែលមិនអនុវត្តតាមបទបញ្ជានឹងចាត់ទុកថាបានប្រព្រឹត្តអំពើខុសច្បាប់ ហើយនិងអាចត្រូវបង់ការផាកពិន័យជាទឹកប្រាក់ដល់ទៅ 4. 000 ដុល្លា ។

តើម្ចាស់ផ្ទះត្រូវធ្វើអ្វីខ្លះ?

1. សូមពិនិត្យមើលថាតើផ្ទះរបស់អ្នកអាចបំពាក់បន្ទះទប់កម្តៅបានដែរឬទេ

ការលើកលែងមួយចំនួនពីលក្ខខណ្ឌតម្រូវការនេះអាចអនុវត្តបានចំពោះប្រភេទផ្ទះខ្លះ ។

ឧទាហរណ៍ តាមរូបសណ្ឋាន ផ្ទះទាំងអស់នេះមិនអាចបំពាក់បន្ទះទប់កម្តៅបានឡើយ ឬក៏វាត្រូវការកែកុនច្រើនដើម្បីឲ្យបំពាក់បន្ទះទប់កម្តៅបាន។

របៀបដើម្បីឲ្យដឹងថាតើផ្ទះរបស់អ្នកមានការលើកលែងដែរឬទេ

2. សូមវាយតម្លៃបន្ទះទប់កម្តៅដែលបានបំពាក់រួចនៅក្នុនុងផ្ទះរបស់អ្នក

អ្នកអាចវាយតម្លៃបន្ទះទប់កម្តៅផ្ទះរបស់អ្នកដោយ ៖

  • ការពិនិត្យមើលដោយផ្ទាល់នៅលើពិដាន និងកន្លែងខាងក្រោមកម្រាល
  • ការជួលជាងជំនាញឲ្យមកវាយតម្លៃ
  • ការពិនិត្យមើលសំណុំឯកសារសំណង់របស់ក្រុមប្រឹក្សាប្រចាំតំបន់អ្នក

ប្រសិនបើអ្នកជួលជាងជំនាញឲ្យវាយតម្លៃ អ្នកអាចស្វែងរកជាងបំពាក់បន្ទះទប់កម្តៅបានតាមអនឡាញ ។

អ្នកគួរស្វែងរកការប៉ាន់តម្លៃឲ្យបានបី នៅមុនពេលសម្រេចជ្រើសយកជាងណាមួយ។

ព័ត៌មានបន្ថែមអំពីការវាយតម្លៃបន្ទះទប់កម្តៅ  [PDF, 2.5 MB]

ការពិនិត្យមើល និងការបំពាក់បន្ទះទប់កម្តៅប្រកបដោយសុវត្ថិភាព

3. សូមបំពាក់ ឬដាក់បន្ថែមបន្ទះទប់កម្តៅទៅតាមតម្រូវការ ។

ម្ចាស់ផ្ទះត្រូវតែបំពាក់បន្ទះទប់កម្តៅនៅលើពិដាន និងខាងក្រោមកម្រាល នៅកន្លែងណាដែលអាចដាក់បាន។

ការបំពាក់នេះត្រូវតែអនុវត្តតាមបទបញ្ជា ហើយនិងបំពាក់ប្រកបដោយសុវត្ថិភាព ។

ការបំពាក់បន្ទះទប់កម្តៅនៅតាមជញ្ជាំងមិនបានតម្រូវដោយច្បាប់ទេ ។

ការឆ្លើយតបទៅតាមលក្ខខណ្ឌតម្រូវការឲ្យបំពាក់បន្ទះទប់កម្តៅដែលបានតម្រូវដោយច្បាប់

ការបំពាក់អស់ថ្លៃប៉ុន្មាននឹងអាស្រ័យទៅលើទំហំ ទ្រង់ទ្រាយ និងទីតាំងផ្ទះរបស់អ្នក ។

តាមសៀវភៅណែនាំព្រាង តម្លៃមធ្យមសម្រាប់ឲ្យជាងជំនាញបំពាក់បន្ទះទប់កម្តៅទាំងនៅលើពិដាន និងកម្រាលសម្រាប់ផ្ទះដែលមានទំហំ 96ម៉ែត្រការេ អាចអស់ប្រហែល 3.400 ដុល្លា ដោយមិនគិតពន្ធលើទំនិញ និងសេវា។

អ្នកគួរត្រៀមបង់ថ្លៃខ្ពស់ជាងនេះ សម្រាប់ផ្ទះដែលមានទំហំធំជាងនេះ។

ផ្ទះមួួយចំនួនធំអាចប្រើពេលតែមួយថ្ងៃដើម្បីបំពាក់បន្ទះទប់កម្តៅឲ្យបានរួចរាល់ ។

ពេលវេលាដែលត្រូវរង់ចាំការវាយតម្លៃ និងការរៀបចំតារាងពេលវេលាការងារគឺមានលក្ខណៈខុសគ្នាពីមួយទៅមួយ ដោយអាស្រ័យទៅលើទីតាំងផ្ទះរបស់អ្នក និងតម្រូវការក្នុងពេលថ្មីៗនេះ ។

ដោយមានពេលកំណត់នៅថ្ងៃទី1 ខែកក្កដា ឆ្នាំ 2019 គេអាចកក់ទុកជាងបំពាក់បន្ទះទប់កម្តៅអស់យ៉ាងឆាប់រហ័ស ។

សម្រាប់ព័ត៌មានបន្ថែម ដោយរាប់បញ្ចូលទាំងបញ្ជីក្រុមហ៊ុនដែលមានការបញ្ជាក់ត្រឹមត្រូវ សូមចូលមើល៖

សមាគមន៍បន្ទះទប់កម្តៅនៃប្រទេសណូវ៉ែលហ្ស៊ឺឡង់ (external link) (The Insulation Association of New Zealand)

អាជ្ញាធរការពារប្រសិទ្ធភាពថាមពល (external link) (The Energy Efficiency Conservation Authority)

4. សូមបញ្ជាក់ឲ្យច្បាស់ថាកិច្ចព្រមព្រៀងជួលផ្ទះរបស់អ្នកមានបញ្ចូលសេចក្តីប្រកាសស្តីពីបន្ទះទប់កម្តៅ

កិច្ជព្រមព្រៀងជួលផ្ទះថ្មីទាំងអស់ត្រូវដាក់បញ្ចូលសេចក្តីប្រកាសស្តីពីបន្ទះទប់កម្តៅដែលមានចុះហត្ថលេខាដោយឡែកមួយដែលពិពណ៌នាថាតើផ្ទះរបស់អ្នកមានបន្ទះទប់កម្តៅអ្វី នៅទីណា និងប្រភេទណា។

សូមប្រើទម្រង់គំរូសេចក្តីប្រកាសស្តីពីបន្ទះទប់កម្តៅដើម្បីបញ្ជាក់ឲ្យច្បាស់ថាអ្នកមានព័ត៌មានទាំងអស់ដែលតម្រូវឲ្យមាននៅក្នុងច្បាប់ជួលលំនៅដ្ឋាន (the Residential Tenancies Act)។

ប្រសិនបើអ្នកប្រើទម្រង់គំរូកិច្ចព្រមព្រៀងជួលផ្ទះរបស់យើង សេចក្តីប្រកាសស្តីពីបន្ទះទប់កម្តៅមានដាក់បញ្ចូលរួចស្រាប់ ។

ទម្រង់គំរូសេចក្តីប្រកាសស្តីពីបន្ទះទប់កម្តៅ [PDF, 103 KB] (Insulation statement template)

ទម្រង់គំរូកិច្ចព្រមព្រៀងជួលផ្ទះ [PDF, 337 KB] (Tenancy agreement template)

ចុះបើ ម្ចាស់ផ្ទះមិនធ្វើតាមបទបញ្ជាស្តីពីបន្ទះទប់កម្តៅវិញ?

លុះត្រាតែមានការលើកលែង បើមិនដូច្នេះទេម្ចាស់ផ្ទះដែលមិនបានបំពាក់បន្ទះទប់កម្តៅនៅផ្ទះសម្រាប់ជួលរបស់ពួកគេទៅតាមច្បាប់តម្រូវឲ្យបានមុនខែកក្កដា ឆ្នាំ2019 ទេនឹងបំពានលើច្បាប់ជួលលំនៅដ្ឋានហើយ។

ពួកគេអាចបង់ការផាកពិន័យជាទឹកប្រាក់រហូតដល់ទៅ 4.000 ដុល្លា ដែលជាទូទៅត្រូវបង់ជូនដល់អ្នកជួលផ្ទះ។

ម្ចាស់ផ្ទះដែលមានផ្ទះជួលច្រើនជាងមួយអាចទទួលការផាកពិន័យដោយឡែកពីគ្នាសម្រាប់ផ្ទះនីមួយៗដែលមិនគោរពតាមច្បាប់។

ក្រោយពីទទួលការផាកពិន័យរួចហើយ ម្ចាស់ផ្ទះទាំងអស់នោះនឹងត្រូវបំពាក់បន្ទះទប់កម្តៅត្រឹមត្រូវតាមស្តង់ដារ។

ម្ចាស់ផ្ទះណាម្នាក់ដែលនៅតែមិនគោរពតាមច្បាប់បន្ទាប់ពីបង់ការផាកពិន័យរួចមក អាចទទួលរងនូវវិធានការបន្ថែម។

ការឆ្លើយតបទៅតាមលក្ខខណ្ឌតម្រូវការឲ្យបំពាក់បន្ទះទប់កម្តៅដែលបានតម្រូវដោយច្បាប់

តើការបំពាក់បន្ទះទប់កម្តៅមានផលប្រយោជន៍អ្វីខ្លះ?

បន្ទះទប់កម្តៅជួយរក្សាផ្ទះរបស់អ្នកឲ្យឃុំ និងស្ងួតដែលធ្វើឲ្យវាមានការងាយស្រួល និងមានប្រសិទ្ធភាពជាងសម្រាប់អ្នកជួលក្នុងការប្រើប្រាស់ម៉ាស៊ីនកម្តៅ ។

ផ្ទះសម្រាប់ជួលដែលឃុំ ហើយស្ងួតអាចជួយអ្នកជួលផ្ទះឲ្យជៀសផុតពីជំងឺផ្សេងៗ និងធ្វើឲ្យពួកគេអាចស្នាក់នៅបានយូរជាង។

វាក៏ជាការអនុវត្តអាជីវកម្មល្អដើម្បីការពារវិនិយោគទុនរបស់អ្នក ដោយរក្សាផ្ទះរបស់អ្នកឲ្យមានស្ថានភាពល្អ ។